ក្នុងឱកាសនោះ ឯកឧត្ដម សៅ សុខា បានសរសើរដល់កីឡដ្ឋានរបស់ខេត្តកំពតដែលបានរៀបចំស្មៅបានល្អ ដោយមើលទៅពិតជាមានស្ដង់ដារពិតមែន ខណៈដែលកីឡដ្ឋាននេះនៅខ្វះតែភ្លើងបំភ្លឺពេលយប់ប៉ុណ្ណោះ។ ក្រោយពីមើលឃើញដូច្នេះហើយ ឯកឧត្តមបានសម្រេចផ្ដល់ប្រាក់៣៥ម៉ឺនដុល្លារ ដល់ខេត្តកំពតដើម្បីតំឡើងភ្លើងបំភ្លឺដល់កីឡដ្ឋានខេត្តនេះតែម្ដង។
ជាក់ស្ដែងគម្រោងនេះត្រូវផ្ដល់ឱ្យទៅកីឡដ្ឋានផ្សេងនោះទេ ប៉ុន្តែដោយសារតែកីឡដ្ឋានទាំងនោះមានភាពយឺតយ៉ាវខ្លាំងពេក ទើបឯកឧត្តមសម្រេចផ្ទេរគម្រោងនេះមកខេត្តកំពតតែម្ដង ដែលជាខេត្តរៀបចំបានល្អ និងមានសកម្មភាពកីឡាច្រើន។
កីឡដ្ឋានខេត្តកំពត បានជួសជុលស្មៅធម្មជាតិកាលពីពេលកន្លងទៅ ហើយបច្ចុប្បន្ននេះក៏មានក្លឹបនៅលីគកំពូលកម្ពុជាចង់បានកីឡដ្ឋានខេត្តនេះធ្វើជាទឹកដីរបស់ខ្លួនផងដែរ នៅរដូវកាលក្រោយនេះ។ ប្រសិនបើកីឡដ្ឋានខេត្តកំពត ពិតជាធ្វើបានល្អមែន នោះនឹងក្លាយជាកីឡដ្ឋានល្អមួយសម្រាប់ខេត្តផ្សេងៗធ្វើតាម៕
Post a Comment