បើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការតម្លើ ភ្លើងស្តុប កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធចាប់ចំនួនយានយន្តដោយស្វ័យប្រវត្តិជាច្រើននេះ គឺដើម្បីកាត់បន្ថយការកកស្ទះចារាចរណ៍។ ចំពោះការតម្លើងប្រព័ន្ធសេនសឺរ (censor) ដល់ទៅ១៨០គ្រឿង នៅតាមភ្លើងស្ដុបវិញ លោក ភក្ដី ប្រាប់ថា វាជាប្រព័ន្ធចាប់ចំនួនយានយន្តស្វ័យប្រវត្តិ ដែលមានសមត្ថភាពកំណត់តំបន់ណាកកស្ទះខ្លាំងនៅតាមទីតាំងស្តុបនីមួយៗ។
«ពេលតំបន់ឬទីតាំងណាមួយ មានភាពមមាញឹកកម្រិតណា...វានឹងប្រាប់មកយើងថាតំបន់ណាកំពុងមមាញឹកច្រើន អញ្ចឹងយើងអាចកំណត់វាពីខាងបន្ទប់ត្រួតពិនិត្យ បញ្ជារឲ្យវា(នាទីភ្លើងស្តុប)យឺតជាងធម្មតាបន្តិច»។លោកពន្យល់បន្ថែម។ លោកគូសបញ្ជាក់ថា មណ្ឌលឬបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលមានតាំងនៅ អគាររដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរួចរាល់នៅឆ្នាំក្រោយ។
Post a Comment