1/ គ្រឿងផ្សំ
– សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត
– ទឹក ៨លីត្រ (បើចង់ខាប់ កាត់បន្ថយចំនួនទឹក)
– ខ្ទិះដូង ១លីត្រកន្លះ
– ស្ករ ១គីឡូ (បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ)
– អំបិល១ ស្លាបព្រាកាហ្វេ
– ស្លឹកតើយ ១០សន្លឹក
2/ របៀបធ្វើ
– យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រស់អោយស្អាត។
– យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ ។
– បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។
– យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។
– ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច៕
Subscribe to:
Post Comments
(
Atom
)
Post a Comment