​កុំ​ខានឲ្យ​សោះ​ស្អែកនេះកម្ម​វ​ធី​ "Think Event Business" ដើម្បី​​​​​រក​ដៃ​គូ​​អាជីវកម្ម​រវាង​​​ថៃ​-​​​កម្ពុជា

ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ​នឹង​ប្រព្រឹត្ត​ឡើង នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៧ ខាង​មុខ​នេះ ចាប់​ពី​ម៉ោង ១​និង ៣០​នាទី​រសៀល​រហូតដល់​ម៉ោង ៥​ល្ងាច នៅ​បន្ទប់​ប្រជុំ Ball Room នៃ​សណ្ឋាគារ សូហ្វីតែ​ល ភ្នំពេញ​។​
“​កម្មវិធី​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​រៀបចំ​ព្រឹត្តិការណ៍​រវាង​ពាណិជ្ជករ​កម្ពុជា និង​ថៃ ២០១៧” នឹង​លេចឡើង​ដំបូងបង្អស់​នៅ​កម្ពុជា​ថ្ងៃ​ស្អែក​នេះ​ ក្រោម​ការ​រៀបចំឡើង​ដោយ​ស្ថាន​ទូតថៃប្រចាំ​នៅកម្ពុជា​ ​ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ជំនួប និង​ឱកាស​ពាណិជ្ជកម្ម​​រវាង​ក្រុមហ៊ុន​ពិធីការ​ថៃ និង​ពាណិជ្ជករ ឬ​អតិថិជន​ដែល​អាច​ជា​ដៃគូ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

​«​យើង​ជឿ​ជាក់​ថា​វិស័យ​រៀប​ចំ​កម្មវិធី​​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម នឹង​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​ស្របគ្នា​នឹង​ការ​រីក​ចម្រើន​​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន ។ ក្រុមហ៊ុន​ណា​ក៏​ត្រូវ​ការ​ធ្វើ​ទីផ្សារ ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល និង សេវា​របស់​ខ្លួន តាមរយៈ​កម្មវិធី​ពិសេស​ផ្សេង​ដូចជា​ ពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍​ផលិតផល និង ប្រូម៉ូសិន​ជាដើម​»​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Jirawuth Suwanna-arj មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។​
​«​កម្មវិធី​នេះ​នឹង​មាន​ក្រុមហ៊ុន​ថៃ​ចំ​នួន ១២ ដែល​មាន​ឈ្មោះ និង​ប្រវត្តិ​ល្អ​នៅ​ប្រទេស​ថៃ​ចូលរួម​ដើម្បី​បង្ហាញ​ពី​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ដៃគូ​សហការ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា »​។​
​«​ក្រុមហ៊ុន​ថៃ​ទាំង​នោះ​មាន​អតិថិ​ជន​ជា​ជន​ជាតិ​ថៃ ហើយ​ពួកគេ​ក៏​ចង់​ធ្វើ​ទីផ្សារ ឬ ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ​នៅ​កម្ពុជា​ដែរ ​ដូចជា ការ​ប្រគំតន្ត្រី ការ​ប្រកួត​កីឡា​លក្ខណៈ​មិត្តភាព សន្និសីទ​កាសែត សិក្ខាសាលា ទស្សនកិច្ច​ពិសេស និង​ពិព័រណ៍​ពាណិជ្ជកម្ម​ជាដើម ។ ដើម្បី​សម្រេច​បាន​កិច្ចការ​ងារ​នេះ​ប្រកបដោយ​ជោគជ័យ ពួក​គេ​ត្រូវ​តែ​ស្វែង​រក​ដៃ​គូរ​សហការ​នៅ​កម្ពុ​ជា​ជា​ដើម្បី​រៀបចំ​កម្មវិធី​បែប​នេះ »​។​
​«​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ​ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង ពាណិជ្ជកម្ម​​ និង​ចាប់​យក​ឱកាស​អាជីវកម្ម ឬ​ស្វែង​រក​ដៃគូ​សហការ​ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ។ ដូច្នេះ​​ក្រុមហ៊ុន​ពិធីការ​ទាំង​អស់​នៅ​កម្ពុជា ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ផ្នែក​ផ្សព្វផ្សាយ ដែល​មាន​ដូចជា ទូរទស្សន៍ ការ​សែត Website Online Billboards ម្ចាស់​ទីតាំង​កន្លែង​តាំង​ពិព័រណ៍ អ្នក​នាំចូល​ផលិត​ផល​ថៃ ក្រុមហ៊ុន​ធំ​ៗ​នៅ​កម្ពុជា​ទាំងអស់​គួរតែ​ចូលរួម​កុំឲ្យ​​ខាន​» ។
​សង្ខេប​កម្មវិធី ៖​
  • ​ទីតាំង ៖ Ballroom Sofitel Phokeethra, Phnom Penh​
  • កាល​បរិច្ឆេទ ៖ ថ្ងៃ​អង្គារ វិច្ឆិកា ២០១៧​
  • ម៉ោង ៖ ចាប់​ពី ១៖៣០ ដល់ ម៉ោង ៥​ល្ងាច៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Green World. Designed by OddThemes | Distributed By AngkorTop