គិតចាប់តាំងពីឆ្នាំ ២០០៧ មកទល់បច្ចុប្បន្ន Apple ទើបតែបានដកប៊ូតុង Home ចេញពី iPhone X ដែលបន្សំការរចនាតួខ្លួនថ្មី និងបំពាក់មុខងារពិសេសៗមួយចំនួនដូចជា Face ID និង Wireless Charging។
ផ្អែកតាមមតិពីមហាជនភាគច្រើន បានផ្ដល់នូវមតិល្អច្រើនចំពោះ iPhone តម្លៃខ្ទង់ ១ ពាន់ដុល្លារមួយនេះ ស្របពេលមតិអវិជ្ជមានស្ថិតក្នុងទំហំតួលេខតិចនៅឡើយ ចាប់តាំងពីថ្ងៃបង្ហាញខ្លួនរបស់វា។ រំឭកថាក្រៅពីនោះ ឧបករណ៍ដែលជាប់ក្នុង Best 25 Invention of 2017 មានដូចជារថយន្ត Tesla Model 3, Drone ម៉ូដែល DJI Spark, ម៉ាស៊ីនហ្គេម Nintendo Switch និងឧបករណ៍កម្សាន្ត Fidget Spinner ជាដើម៕
Post a Comment