Google Map ពេលនេះអាចមើលឃើញ ភពព្រះចន្ទ និង ភព១២ផ្សេងទៀត ក្រៅពីផែនដី

កាលពី ២-៣ ឆ្នាំមុន Google Map បាននាំបទពិសោធន៍ដ៏អស្ចារ្យ លោកអ្នកអាចមើលឃើញនិងស្វែងរកស្ទើរគ្រប់ទីកន្លែងដែលអ្នកចង់ទៅ តាមទូរស័ព្ទនិងកុំព្យូទ័រ។ា
សប្តាហ៍នេះ Google បានបញ្ចេញមុខងារថ្មី នាំអ្នកទៅមើលភពផ្សេងៗក្រៅពីផែនដី ក្នុងនោះរួមមានភពព្រះចន្ទ ភព Pluto Venus និង ភព ១២ ផ្សេងទៀត ដែលមុខងារថ្មីនេះហៅថា “Planets” ។
មិនត្រឹមតែមើលឃើញពីទិដ្ឋភាពរបស់ភពនីមួយៗប៉ុណ្ណោះទេ តែអ្នកក៏អាចចូលមើលទិដ្ឋភាពក្នុងស្ថានីយ៍អវកាសផងដែរ អ្នកអាចដើរមើលគ្រប់ទីកន្លែងក្នុងស្ថានីយ៍អវកាសដូចពិតៗអញ្ចឹងដែរ ។
លោក Stafford Marquardt អ្នកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Google បានលើកឡើងនៅក្នុង blogpost ផ្លូវការរបស់ Google កាលពីថ្ងៃទី ១៦ ខែតុលា កន្លងទៅនេះ ថា “ការស្វែងរកតំបន់ទឹកកកដ៏ត្រជាក់របស់ Enceladus ដែល Cassini បានរកឃើញទឹក នៅក្រោមខ្សែបន្ទាត់នៃភពព្រះចន្ទ” ។
លោក Marquardt បានបន្ថែមថា “យើងបានបន្ថែម Pluto, Venus និងភពជាច្រើនទៀតសម្រាប់ពិភពលោកថ្មីសរុបចំនួន ១២ សម្រាប់អ្នកដើម្បីរុករកស្វែងយល់ពីវា” ។​
​ប៉ុន្តែទិដ្ឋភាពដែលអ្នកមើលឃើញនៅលើភពនីមួយៗ ហាក់ដូចជាប្លែកពីផែនដី ជាពិសេសនៅលើភពព្រះចន្ទអ្នកមិនអាចមើលឃើញផែនទី ឃើញផ្លូវខ្វាត់ខ្វែងដូចផែនដីទេ តែ Google បានដាក់ឈ្មោះទៅតាមតំបន់នីមួយៗ ដែលមើលទៅវាដូចរណ្តៅធំ ។
ក្រៅពីនេះវាមិនមានប្រអប់ស្វែងរក (search box) នៅលើមុខងារនេះទេ បើអ្នកចង់មើលភពណាមួយ អ្នកត្រូវចុចលើភពមួយៗនៅចំហៀងខាងឆ្វេង (សម្រាប់កុំព្យូទ័រ) ដែល Google ដាក់ឲ្យស្រាប់ ។
រូបភាពនិងទិន្នន័យដែលផ្តល់មកឲ្យ Google ទទួលបានពីអង្គការ NASA និង ភ្នាក់ងារអវកាស European ដោយវាបានកំណត់ទំហំដឺក្រេ ឲ្យលោកអ្នកបង្វិលចុះបង្វិលឡើង ក៏ដូចជាពង្រីកកាន់តែជិតដើម្បីមើលសណ្ឋានភពនិមួយៗកាន់តែច្បាស់ ។
ដើម្បីមើលទិដ្ឋភាពទាំងនេះ សូមក្រឡេកមើលខាងក្រោម ឈាងខាងឆ្វេង អ្នកនឹងឃើញប្រអប់បួនជ្រុងមួយសរសេរថា Satellite សូមចុចលើវា ហើយបង្រួមរូបភាពឲ្យតូចអ្នកនឹងឃើញទិដ្ឋភាពភពនិមួយៗ ឬ ចូលតាមតំណភ្ជាប់នេះ Google Map

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Green World. Designed by OddThemes | Distributed By AngkorTop