Mbappe និង Henry ពេលលេងឲ្យ Monaco
ទាក់ទងនឹងសំណួរនេះ ខ្សែប្រយុទ្ធ Mbappe បានឆ្លើយប្រាប់សារព័ត៌មាន Tuttosport ថា៖ "វាជាគឺជាកិត្តិយសមួយធំធេងណាស់សម្រាប់ខ្ញុំ ដែលត្រូវបានគេយកទៅប្រៀបធៀបជាមួយ Thierry Henry ប៉ុន្តែខ្ញុំចង់ឲ្យគេស្គាល់ខ្ញុំក្នុងនាមជាខ្ញុំ មិនមែនក្នុងនាមកីឡាករល្បីណាមួយឡើយ"។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះ បានបន្តទៀតថា៖ "ខ្ញុំដឹងថាមនុស្សមានការរំពឹងទុកខ្ពស់ណាស់អំពីបច្ចេកទេស និងទម្រង់នៃការលេងរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនមែនជាកីឡាករដែលអាចលេងល្អឥតខ្ចោះគ្រប់ការប្រកួតនោះទេ"។ Mbappe បន្តថា៖ "ដូច្នេះហើយ ខ្ញុំត្រូវតែព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំមិនត្រូវយកតួលេខនៃអាយុក្មេងរបស់ខ្ញុំធ្វើជាលេស មិនខិតខំបន្តនោះទេ"។
Mbappe ថតរូបជាមួយ Henry ពេលនៅក្មេង
Kylian Mbappe បានបង្ហាញទម្រង់លេងបានយ៉ាងល្អ កាលពីរដូវកាលមុន ដោយបានជួយក្លឹប Monaco លេងដល់វគ្គកណ្ដាលផ្ដាច់ព្រ័ត្រ Champions League និងលើកពានលីគកំពូលបារាំង មុនពេលចាកចេញទៅ PSG កាលពីដើមខែសីហាឆ្នាំនេះ។
ទោះជាដូរក្លឹបក្ដី Mbappe នៅតែបន្តបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ដដែល រហូតធ្វើឲ្យកីឡាកររូបនេះឈ្នះពានកីឡាករវ័យក្មេងល្អបំផុត Golden Boy ឆ្នាំ២០១៧ កាលពីពេលថ្មីៗនេះ៕
Post a Comment